អ្នកមានជំងឺ ៧ ប្រភេទត្រូវហាមពិសាស្រាបៀរ

១- អ្នកជំងឺទឹកនោមផ្អែម ស្រាបៀរធម្មតាដែលមានចំណុះ ១ លីត្រ កម្រិត ១២ អង្សានោះ គឺអាចបង្កើតបានកាឡូរីប្រហែល ជា ៨០០ មីល្លីលីត្រ នៃទឹកដោះគោ, ៥០០ ក្រាម នៃសាច់សុទ្ធ ឬ ២៥០ ក្រាម នៃនំប៉័ង ។ ដូច្នេះ ប្រសិនបើអ្នកជំងឺទឹកនោមផ្អែម​ បាន ពិសាស្រាបៀរ ក្នុងបរិមាណច្រើនជ្រុល ព្រមទាំងពុំបានគ្រប់គ្រង ម្ហូបអាហារដទៃទៀតផងនោះ គឺអាចធ្វើឱ្យជាតិស្ករ នៅ ក្នុងឈាម កើនឡើងខ្ពស់ បណ្តាលឱ្យមានអាស៊ីដ ច្រើននៅក្នុងខ្លួន និង ធ្វើឱ្យស្ថានភាពជំងឺកាន់តែធ្ងន់ ឡើង ។

២- អ្នកជំងឺលើសឈាម នៅក្នុងស្រាបៀរសម្បូរទៅដោយជាតិទីរ៉ាមីន ដែលអាចធ្វើឱ្យកាកសរសៃនៃប្រព័ន្ធ សរសៃប្រសាទនៅ ក្នុងក្រពេញតម្រងទឹកមូត្រត្រូវ បានបញ្ចោញមកក្រៅ ។ រីឯសរសៃឈាមក្រហមដែល ជាសរសៃឈាមសម្រាប់ នាំឈាមចេញពីបេះ ដូងត្រូវ ខ្ជឹប នាំឱ្យសម្ពាធឈាមកើនឡើងខ្ពស់រហូតអាចធ្វើឱ្យ ជំងឺលើសឈាមស្ថិត ក្នុងស្ថានភាពគ្រោះថ្នាក់ទៀតផង ។

៣- អ្នកជំងឺរលាកក្រពះរ៉ាំរ៉ៃ ចំពោះអ្នកជំងឺរលាកក្រពះរ៉ាំរ៉ៃក្រោយពីបាន ពិសាស្រាបៀររួចមកគឺអាចទប់ស្កាត់ ឬ កាត់បន្ថយ សមាសធាតុ ផ្សំរវាងស្រទាប់រំអិលក្រពះ និង ក្រពេញប្រូស្តាត “E” ដែលបង្កឱ្យស្រទាប់រំអិលក្រពះ ត្រូវបំផ្លាញ និង បង្កឱ្យមាន អាការហើមពោះ ឈឺ ពើតផ្សានៅក្នុងក្រពះ និង កាត់បន្ថយការហូបចុក ។

៤- អ្នកជំងឺមានដុំក្រួសនៅក្នុងតម្រងនោម តាមលទ្ធផលនៃការស្រាវជ្រាវមួយបានឱ្យដឹង ថា នៅក្នុងអង្ករស្រូវសាលីដែលជា សមាសធាតុផ្សំ នៃស្រាបៀរនោះ ពុំគ្រាន់តែមានផ្ទុកទៅដោយជាតិ កាល់ស្យូម និង អាស៊ីដប៉ុណ្ណោះទេ គឺមានសារធាតុ ផ្សំជាច្រើន មុខទៀត ដែលពួកវាផ្តល់ផលប្រយោជន៍ ឱ្យគ្នាទៅវិញទៅមក អាចបណ្តាលឱ្យបរិមាណនៃ អាស៊ីដទឹកនោមកើនឡើង និង បង្កឱ្យ មានជារូបរាង ដុំក្រួស ។ ដូច្នេះអ្នកដែលមានជំងឺដុំក្រួសនៅក្នុង តម្រងនោម គួរគប្បីកាត់បន្ថយការពិសាស្រាបៀរ ឬក៏មិនពិសាទាល់ តែសោះជាការល្អប្រសើរ ។

៥- ស្ត្រីសម្រាលកូន ស្រាបៀរគឺផលិតចេញពីអង្ករស្រូវសាលី ។ ដូច្នេះវេជ្ជសាស្ត្រចិនយល់ឃើញថា ស្រូវសាលីមាន ផលប្រ​យោជន៍ ធ្វើឱ្យខ្វះទឹកដោះ ព្រោះសារធាតុផ្សំ របស់វាជាមួយស្រាបៀរអាចរាំងស្ទះមិនឱ្យចេញទឹក ដោះ ដែលជះឥទ្ធិពលអាក្រក់ ដល់ទឹកដោះម្តាយ សម្រាប់បំបៅកូន ។ ម៉្យាងទៀត ជាតិសុរាអាចឆ្លង តាមរយៈទឹកដោះជ្រាបចូលទៅក្នុងរាងកាយរបស់ទារក និង អាចប៉ះពាល់ដល់ការរីកលូតលាស់នៃខួរ ក្បាលរបស់ទារកទៀតផង ។

៦ – អ្នកជំងឺថ្លើម ចំពោះអ្នកជំងឺថ្លើមស្ថិតក្នុងប្រភេទណាក៏ដោយ កាលបើបានពិសាស្រាបៀរក្នុងបរិមាណតិចតួច ឬ ច្រើនជ្រុល (អាស្រ័យទៅតាមអាការជំងឺកម្រិតធ្ងន់ ឬ ស្រាល) គឺអាចបណ្តាលឱ្យកោសិកាថ្លើមងាប់ ឬ ក្លាយពីសភាពល្អ ទៅអាក្រក់ ។ ក្នុងពេល ជាមួយគ្នា នោះដែរ វាក៏ជះឥទ្ធិពលដល់មុខងារនៃការដុតរំលាយ អាហារនៅក្នុងរាងកាយរវាងថ្លើម ជាមួយជាតិប្រូតេអ៊ីន ទឹកប្រមាត់ និង ឱសថ ហើយក៏បណ្តាល ឱ្យជំងឺថ្លើមរើឡើងវិញ ឬ មានអាការកាន់តែធ្ងន់ ។

៧- ក្នុងពេលកំពុងតែប្រើប្រាស់ឱសថ នៅក្នុងពេលដែលកំពុងតែប្រើប្រាស់ឱសថផ្សេងៗ ក្រោយពីបានពិសាស្រាបៀរគឺវាអាច បន្សាបជាតិថ្នាំ ឬក៏បង្កឱ្យមានអាការក្អួតចង្អោរ ឈឺពោះ រាករូស និង ពិបាកដកដង្ហើម…៘ ដូច្នេះក្នុងពេលដែលកំពុង តែប្រើ ប្រាស់ឱសថ គួរគប្បីតមពិសាស្រាបៀរមួយ រយៈសិន ទើបជាការល្អប្រសើរ ៕

Written by ភ្នំពេញដេលីញូវ Sunday, 29 July 2012 11:11

Leave a Reply

Your email address will not be published. Required fields are marked *