តើសៀវភៅប្រភេទណា ដែលអានទៅជួយបង្កើនការចងចាំ?

ជាការ​ពិតណាស់ ការអាន​សៀវភៅ​ជា​រឿង​ដ៏​ល្អ​បំផុត។ មិន​ថា​សៀវភៅ​ប្រភេទ​ណា​នោះទេ នៅពេលដែល​អ្នកអាន វា​តែងតែ​ផ្តល់នូវ​ចំ ណេះដឹងផ្សេងៗគ្នា និង​ជួយ​ឲ្យ​អ្នក​មានគំនិត​ច្រើន​ក្នុង​ការ និយាយ​ទៅកាន់​ទីសាធារណៈ​បាន​យ៉ាង ​ល្អ​ទៀតផង។គេ​ថា​អាន​ច្រើន ចេះ​ច្រើន។ អាន​ច្រើន ចាំ​ច្រើន។ តើ​សៀវភៅ​បែបណា ដែល​ជួយ​បង្កើន​ការចងចាំ​របស់​អ្នក? ជា​ការល្អ​នៅពេលដែល​អ្នក​ទំនេរ​ពី​ការងារ ឫ​ការសិក្សា គួរ​ឆ្លៀត​រករឿង​ប្រ​លាម​លោក មក​អាន​កម្សាន្ត​លេង។ បើតាម​ប្រភពពី antkh បាន​លើកឡើងថា ការអាន​សៀវភៅ​ប្រលោម លោក អាចជួយ​បន្ធូរ​អារម្មណ៍​តានតឹង ព្រមទាំង​ជួយ​អភិវឌ្ឍន៍​ខួរក្បាល​ទៀតផង ព្រោះ​តាម​ការស្រាវជ្រាវ នៅ​ប្រទេស​អូស្ត្រាលី បាន​រកឃើញថា អ្នកអាន​រឿង​ប្រលោមលោក មានការ​ចងចាំ​បានល្អ ប្រសើរ​ជាង​អ្នក​ដែល​មិនបាន​អាន ។ ដូចនេះ អ្នក​គួរ​ជ្រើសរើស​អាន​រឿង​ប្រលោមលោក ដែលមាន​តួអង្គ​ច្រើន​នាក់ ឬ​មាន​បង្គ​ប់​អាថ៌កំបាំង​ស្មុ​គ្រ​ស្មាញ ច្រើន​ដំណាក់កាល ព្រោះ​អាចជួយ​ភ្ញោ​ចកោសិ​កា​ខួរក្បាល ផ្នែក​ការចងចាំ​បានល្អ​ ជាជាង​រឿង​ប្រលោមលោក ដែលមាន​សាច់រឿង​ងាយស្រួល​ពេក ៕
ដកស្រង់ចេញពី ANN.com.kh

Leave a Reply

Your email address will not be published. Required fields are marked *