តោះមើលពីរបៀបធ្វើ ភ្លា​កំ​ពិស​​ម្តងមើល

​គ្រឿងផ្សំ​
​កំ​ពិស ម្ទេស ស្លឹក​ខ្ទឹម ក្រូចឆ្មារ ទឹកត្រី​

​វិធី​ធ្វើ​

១- កំ​ពិស​ស្រស់ ២០០​ក្រាម​, ដើម​ខ្ទឹម​ហាន់ ៣​ស្លាបព្រា​បាយ​, ជីរ​បារាំង​ហាន់​ល្អិត ២​ស្លាបព្រា​បាយ​, ម្ទេស​ម៉ដ្ឋ ២​ស្លាបព្រា​កាហ្វេ​, ទឹកត្រី ១​ស្លាបព្រា​បាយ​, ទឹកក្រូច​ឆ្មារ ២​ស្លាបព្រា​បាយ​
២- លាង​កំ​ពិស​អោយ​ស្អាត ដាក់អោយ​ស្រស់ទឹក​
៣- យក​កំ​ពិស​មក​ច្របល់​ជាមួយ​ទឹកក្រូច​ឆ្មារ​អោយ​សព្វ ទើប​ដាក់​ម្ទេស ខ្ទឹម​ហាន់ ទឹកត្រី ជីរ​បារាំង​ច្របល់​វា​អោយចូល​ជាតិ ហើយ​ដួស​ដាក់​ចាន​ទទួលទាន​ជាមួយ​បន្លែស្រស់

ប្រភព៖ ANN

Leave a Reply

Your email address will not be published. Required fields are marked *