ផលវិបាក​​នៃ​ការ​ទប់​ទឹក​នោម

តើ​អ្នក​មាន​ទម្លាប់​ក្នុងការ​ទប់​ទឹកនោម​ដែរ​ទេ​? បើ​អញ្ចឹង​មែន អ្នក​ត្រូវ​តែ​ដឹងថា ការ​ដែល​ធ្វើ​បែប​នេះ​អាច​ប្រឈម​នឹង​ការបង្ក​រោគ​ច្រើន​ជាពិសេស​ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ​។ យ៉ាងណាមិញ ការ​ដែល​ទប់​ទឹក​នោម​យូរៗ​ពេក​អាច​បណ្តាលឲ្យមាន​បញ្ហា​ដូចជា​៖

•​    ​ឈឺ​ក្រពះ​
•​    ​ឈឺពោះ​បែប​រមួលៗ​
•​    ​នោម​ជាប់ និង​ឈឺ​ពេល​នោម​
•​    ​ថប់​អារម្មណ៍​
•​    ​ក្តៅខ្លួន​

​ទោះបីជា​យ៉ាងណា​ក៏ដោយ ផលវិបាក​ធ្ងន់ធ្ងរ​នៃ​ការ​ទប់​ទឹក​នោម​រយៈពេល​យូរ​វិញ​មាន​ដូចជា​៖

ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ​
​រឿង​នេះ​អាច​កើតឡើង​បាន​ដោយសារ​តែ​វត្តមាន​បាក់តេរី​ក្នុង​ទឹកនោម​យូរពេក​។ រោគសញ្ញា​ញឹកញាប់​បំផុត​នៃ​ការបង្ក​រោគ​មួយ​នេះ​គឺ​ការ​នោម​ញឹក​តែម្តង​។ បើសិនជា​មិន​បាន​ព្យាបាល​ទេ ការបង្ក​រោគ​អាច​នឹង​រាល់ដាល​ទៅ​តម្រងនោម និង​ធ្វើឲ្យ​អាការៈ​កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត​។

គ្រួស​ក្នុង​តម្រង​នោម​
​គ្រួស​ក្នុង​តម្រងនោម​កើតឡើង​នៅពេល​ដែល​ទឹកនោម​ខាប់​ខ្លាំង ដោយសារតែ​វត្តមាន​របស់​កាលស្យូម​ទៅ​ជាគ្រី​ស្តាល​។ សម្រាប់​អ្នក​ដែល​ញ៉ាំ​ទឹក​មិន​គ្រប់គ្រាន់ ឬ​ញ៉ាំ​ប្រៃ​ច្រើន​ក៏​អាច​ប្រឈម​នឹង​គ្រួស​ក្នុង​តម្រងនោម​ដែរ​។

រលាក​ប្លោកនោម​
​ករណី​រលាក​ប្លោកនោម​តិចតួច​នឹង​ស្រួលបួល​មកវិញ​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃក្រោយ ប៉ុន្តែ​បើសិនជា​អ្នក​ដែល​ឧស្សាហ៍​មាន​ការបង្ក​រោគ​បែបនេះ​គួរតែ​ទៅ​ជួប​ពេទ្យ​មុន​នឹង​រឿង​នេះ​កាន់តែ​ធ្ងន់ធ្ងរ​។ ការបង្ក​រោគ​នេះ​បង្កឡើង​ដោយសារ​តែ​បាក់តេរី​ក្នុង​ខ្លួន​ចូល​ទៅក្នុង​ប្លោកនោម​តាមរយៈ​បង្ហួរ​នោម​។ ប្លោកនោម​មនុស្ស​យើង​អាច​ទ្រទ្រង់ ឬ​ផ្ទុក​ទឹកនោម​បាន​រហូត​ដល់ ៣០០ ទៅ​៤០០​មី​លី​លីត្រ​នៅពេល​ថ្ងៃ និង​ពេលយប់​អាច​ដល់ ៨០០​មី​លី​លីត្រ​។ យ៉ាងណាមិញ ការ​នោម​មួយ​ថ្ងៃ​ពី ៥ ទៅ​៦​ដង​ក៏​ជា​រឿង​ធម្មតា​ដែរ បើសិន​ជា​អ្នក​ញ៉ាំ​ទឹក​ច្រើន​៕​

ប្រភព៖ ANN

Leave a Reply

Your email address will not be published. Required fields are marked *