ញ៉ាំ​អាហារ​តិចៗ ធ្វើ​ឲ្យ​ក្រពះ​ស្វិត តើពិត​មែន​អត់​?

បើសិនជាអ្នកកាត់បន្ថយការញ៉ាំអាហារ ក្រពះអ្នកនឹងរួមតូច ដូច្នេះតើអ្នកនឹងសប្បាយចិត្តដែរទេ?
យើងទាំងអស់គ្នាសុទ្ធតែធ្លាប់លឺហើយថា ការកាត់បន្ថយការញ៉ាំអាហារ វានឹងធ្វើឲ្យចំណង់អាហារមានការប្រែប្រួល។ ដល់ពេលយូរៗទៅ ក្រពះអ្នកនឹងរួមតូចមកវិញ ដូច្នេះអ្នកក៏មិនបាច់ញ៉ាំអាហារច្រើនៗរហូតធាត់ដែរ។ រឿងនេះស្តាប់មើលទៅវាគួរឲ្យអស់សំណើចណាស់ ប៉ុន្តែអ្នកជំនាញជាច្រើននិយាយថា វាពិតជាអញ្ចឹងមែន។ នេះដោយសារតែក្រពះប្រៀបបានដូចជាថង់កៅស៊ូអញ្ចឹង ដែលអាចរីករួមទំហំរបស់វាបាន។ ក្រពះរបស់យើងមានសមត្ថភាពវិលមករកទំហំធម្មតាវិញបានក្រោយពីញ៉ាំអាហារច្រើនៗរួច។ ប៉ុន្តែវានឹងមិនបន្តតូចជាងមុនឡើយ ទោះបីជាអ្នកចាប់ផ្តើមញ៉ាំច្រើន ឬតិចក៏ដោយ។
ដូច្នេះ បើសិនជាការញ៉ាំអាហារតិចៗ អាចនឹងធ្វើឲ្យក្រពះស្វិតមែន នោះអ្នកធាត់ៗជាច្រើនប្រាកដជាមានទម្ងន់ធម្មតាវិញអស់ហើយដោយសារតែញ៉ាំអាហារតិចៗ។ ប៉ុន្តែវាមិនអញ្ចឹងនោះទេ។ មិនខ្វល់ថាយើងមានទម្ងន់ប៉ុណ្ណាឡើយ ក្រពះរបស់យើងម្នាក់ៗគឺមានទំហំដូចៗគ្នាទាំងអស់។
តាមពិតទៅ មនុស្សយើងដែលភាគច្រើនមានអារម្មណ៍ឃ្លានខ្លាំងនោះ គឺនៅពេលដែលរាងកាយកង្វះកាឡូរីប្រើប្រាស់ប៉ុណ្ណោះ។ ដោយរាងកាយចាប់ផ្តើមឲ្យអ្នកគិតថា អ្នកកំពុងតែខ្លួន ដូច្នេះរាងកាយនឹងបញ្ចេញអ័រម៉ូនជាច្រើនឆ្លើយតប់នឹងការឃ្លានអាហារ ដើម្បីជំរុញអ្នកស្វែងរកអាហារមកញ៉ាំ។
ដូច្នេះសម្រាប់ការឆ្លើយតបនឹងសំណួរខាងក្រោម ដែលថា ក្រពះនឹងស្វិតតូចវិញទេ កាលណាញ៉ាំអាហារតិចៗ គឺវាមិនអាចឡើយ។ ការញ៉ាំអាហារតិចតួចបែបនេះគឺអាចគ្រប់គ្រាន់នឹងសម្រកទម្ងន់បានបន្តិចម្តងៗ ប៉ុន្តែវានឹងធ្វើឲ្យរាងកាយឃ្លានខ្លាំងទៅវិញទេ៕
ប្រភព៖ FB

Leave a Reply

Your email address will not be published. Required fields are marked *