ក្រូចឆ្មារក៏អាចបំបាត់ក្លិនដែលអ្នកមិនចូលចិត្ត

ក្រូចឆ្មារ ក្រៅពីប្រើសម្រាប់បន្ថែមរសជាតិ អាហារអោយឈ្ងុយឆ្ងាញ់ជាប់ចិត្តហើយនោះ សំបកក្រូចឆ្មារ អាចយកមកប្រើសម្រាប់ បំបាត់ក្លិនបាន ។​​ ក្លិនដែលយើង ចង់និយាយនេះ គឺក្លិនឆ្អាប មិនថាជាបង្កង បង្គា ខ្យង ក្តាម ត្រី សាច់ ឬអាហារ សមុទ្រ និងក្លិននៅ ពេលបកខ្ទឹមបារាំង ខ្ទឹម-ស …។ ហេតុដូចនេះឯង បានជាតាមភោជនីយដ្ឋាន ជាពិសេស ភោជនីយដ្ឋានអាហារសមុទ្រ នៅពេល ទទួលទាន អាហាររួចរាល់ហើយ នឹងមានចានដាក់ទឹក សំបកក្រូចឆ្មារ បណ្តែតឡើងមកអោយភ្ញៀវ សម្រាប់លាងដៃ ព្រោះថា ក្រៅពី ជួយបំបាត់ក្លិនហើយនោះ ថែមទាំងជួយអោយមានអារម្មណ៍ស្រស់ស្រាយទៀតផង។អ្នកអាចយកសំបកក្រូចឆ្មារ មកដាក់នៅក្នុង ទូក្លា ស្សេ នឹងជួយបំបាត់ក្លិន ដែលអ្នកមិនចូលចិត្ត បានដូចគ្នា ។ ប៉ុន្តែប្រសិនបើត្រូវប្រទះនឹងក្លិនឆ្អាប ត្រីខ្លាំងពេកនោះ សូមណែនាំអោយ ប្រើទឹកខ្មេះ លាយជាមួយទឹក មួយមុខពាក់កណ្តាល យកមកដាំអោយពុះ នឹងជួយបំបាត់ក្លិនឆ្អាប បាន ។ប្រសិនបើអ្នកចង់ លាងផើង ឡាបូលុបលាងមុខអោយស្អាត ភ្លឺថ្លានោះអាចយកក្រូចឆ្មារ មកដុសជូតតាមស្នាមប្រឡាក់ ដែលជាប់នៅលើផើងបាន ៕

អត្ថបទដកស្រង់ចេញពីទស្សនាវដ្ដី អង្គរធំ ច្បាប់ ១០៦

Leave a Reply

Your email address will not be published. Required fields are marked *