ធ្វើដូចម្តេច ដើម្បីកំចាត់ ស្នាមផ្លែនៅលើរាងកាយ ?

ផ្លែសាច់បានបន្សល់ទុក ស្នាមដុំនៅលើស្បែក ដែលមានពណ៌រាង ផ្កាឈូកក្រហម ។ ជួនកាលវាបណ្តាលមកពីការកើត មុន, ការរលាកភ្លើង, មុត, អុជស្វាយ, វះកាត់, body piercing, សាករូប, ដួលម៉ូតូ, សត្វល្អិតខាំ, ចាក់ថ្នាំបង្ការ ជាដើម ។ វាជាស្នាមដែលអាក្រក់មើលបំផុត ហើយមនុស្សជាច្រើន ដែលមានស្នាមផ្លែនេះ តែងតែមិនសប្បាយចិត្ត និងខំរិះរកគ្រប់មធ្យោបាយ ដើម្បីកំចាត់វា ។ ដូច្នេះហើយថ្ងៃនេះ យើងខ្ញុំចង់អោយអ្នកធ្វើការ សាកល្បងជាមួយនឹងវិធី ធម្មជាតិដូចខាងក្រោម៖

១. ទឹកឃ្មុំ
ទឹកឃ្មុំតែងតែដើរតួរយ៉ាងសំខាន់ ក្នុងការថែរក្សាសុខភាព និង សម្រស់ ។ វាជាគ្រឿងផ្សំធម្មជាតិ ដែលមានប្រសិទ្ធភាពបំផុត ក្នុងការជួយអោយស្បែករបស់អ្នក មានសំណើម និង ជាសះស្បើយ ។ ទឹកឃ្មុំត្រូវបានណែនាំ ថាជាឱសថប្រចាំផ្ទះ ដែលល្អបំផុតសំរាប់អ្នក ដែលមានស្នាមផ្លែ ហើយវាពិតជា សាកសិទ្ធបំផុតក្នុងការ កំចាត់ស្នាមផ្លែ ត្រឹមតែរយៈពេល ២ ៣ សប្តាហ៍តែប៉ុណ្ណោះ ។
វិធីធ្វើ៖
– យកទឹកសុទ្ធ មកលាបនៅលើស្បែក ដែលមានស្នាមផ្លែរបស់អ្នក ។ ធ្វើការម៉ាស្សានៅបរិវេន នោះថ្នមៗ ដើម្បីអោយឈាមរត់ និង ដើម្បីទប់ស្កាត់ ការប្រមូលផ្តុំនៃកោសិកា ស្បែកដែលងាប់ ។
– ធ្វើវា ២ ទៅ ៣ ដង ក្នុង ១ ថ្ងៃ រយៈពេល ២ ទៅ ៣ សប្តាហ៍ ដើម្បីទទួលបាន លទ្ធផលយ៉ាងមានប្រសិទ្ធ ។

២. Baking soda
Baking soda គឺជាគ្រឿងផ្សំ មួយផ្សេងទៀតដែល មានប្រសិទ្ធភាពបំផុតក្នុងការ ព្យាបាលស្នាមផ្លែនៅលើស្បែករបស់អ្នក ។ វានឹងជួយរក្សា ស្បែករបស់អ្នក ពីភាពកខ្វក់ និង កំទេចកំទី ។
វីធីធ្វើ៖
– លាយ baking soda ១ ស្លាបព្រាកាហ្វេ ជាមួយនឹង hydrogen peroxide ៣ ស្លាបព្រា កូរវាអោយក្លាយជា ល្បាយម៉ត់ ដោយបន្ថែមជាមួយនឹង ទឹកបន្តិច ។
– លាបល្បាយទៅលើ បរិវេនស្បែក ដែលមាន ស្នាមផ្លែដោយផ្ទាល់ (ប្រើសំលី ជ្រលក់លាប) ទុកវាចោលរយៈពេល ១៥ ទៅ ២០ នាទី ។
– អនុវត្តន៍ ៣ ទៅ ៤ ដងក្នុងមួយថ្ងៃ ដើម្បីទទួលបាន លទ្ធផលដូចបំណង ក្នុងរយៈពេល ១ ទៅ ២ សប្តាហ៍ ។
– ល្បាយនេះ នឹងជួយកាត់បន្ថយការហើម និង ជួយអោយជាសះស្បើយ ។

៣. ខ្ទឹមស

ខ្ទឹមសគឺគ្រឿងផ្សំដែលល្អ និង មានប្រសិទ្ធភាពបំផុត ដែលអ្នកអាច ប្រើក្នុងការកំចាត់ស្នាមផ្លែ ។
វិធីធ្វើ៖
– យកប្រេងខ្ទឹមស មកលាបពីលើស្បែក ដែលមានស្នាមផ្លែ ។
– ទុកវាចោលប្រហែល ១០ ទៅ⁣ ១៥ នាទី បន្ទាប់មកលាងសំអាតវា អោយបានស្អាតល្អ ។
– ប្រសិនជាអ្នកគ្មានប្រេងខ្ទឹមសទេ អ្នកក៏អាចប្រើខ្ទឹមសកិន រឺបុក ជំនួសក៏បាន ។ វានឹងធ្វើអោយអ្នក មានអារម្មណ៍ថាឈឺផ្សារ ហើយប្រសិនបើអ្នក លែងមានអារម្មណ៍ឈឺផ្សារហើយ អ្នកអាចលាងសំអាតជាមួយនឹង ទឹកក្ដៅឧណ្ហៗបាន ។
– លាបវានៅលើ ស្នាមអោយបានទៀងទាត់ វានឹងក្នុងការព្យាបាលស្នាមផ្លែ យ៉ាងមានប្រសិទ្ធភាព ។

៤. ទឹកផ្កាកូលាប (ចំរាញពីផ្កាកូលាប) និង ឈើក្រអូប (ចន្ទ័ក្រស្នា)

ទឹកផ្កាកូលាបគឺជា Toner សំរាប់លាបស្បែកតាមបែបធម្មជាតិ ដែលមានប្រសិទ្ធភាពបំផុត ហើយជួយបន្ថយអាការៈ ស្បែក។ ឈើក្រអូប គឺជា ដំណោះស្រាយបុរាណ ដែលអាច ប្រើសំរាប់ស្បែក អោយដុះឡើងវិញ ។ លាយគ្រឿងផ្សំទាំងពី បញ្ចូលគ្នា នឹងជួយក្នុងការដោះស្រាយ ជាមួយនឹងបញ្ហាស្នាមផ្លែនេះ ។
វីធីធ្វើ៖
– លាយម្សៅឈើក្រអូប ១ ស្លាបព្រា ជាមួយនឹងទឹកផ្កាកូឡាប (បរិមាណល្មម) លាយអោយទៅជា កំហាប់ខាប់ៗ ។
– លាងសំអាតស្នាមផ្លែជាមួយទឹក រួចហើយ ជូតអោយស្ងួតល្អ បន្ទាប់មកលាបល្បាយខាប់ៗនេះ ទៅលើស្នាមផ្លែរបស់អ្នក មុនពេលដែល អ្នកចូលគេង ។
– អ្នកត្រូវតែ លាងសំអាតកន្លែង ដែលលាបនោះជាមួយនឹង ទឹកក្ដៅឧណ្ហៗ នៅពេលព្រឹកបន្ទាប់ ។
– អ្នកត្រូវតែអនុវត្តន៍ វិធីនេះជារៀងរាល់ថ្ងៃ រយៈពេលប្រហែល ១ ទៅ ២ ខែ ។

៥. ប្រទាលកន្ទុយក្រពើ

ប្រទាលកន្ទុយក្រពើ គឺជាឱសថដែលមាន ប្រសិទ្ធភាពបំផុត ក្នុងការព្យាបាលស្នាមផ្លែ ហើយវាក៏ល្អសំរាប់ស្បែកផងដែរ ។ វានឹងជួយរក្សាស្បែករបស់អ្នក អោយមានសំណើមគ្រប់ពេល និង ជួយការពារស្បែករពីការឆ្លងមេរោគ ផងដែរ ។
វីធីធ្វើ៖
– កាត់ប្រទាលកន្ទុយក្រពើ ហើយយកតែជាតិ Gel (កោសវាយកសាច់ក្នុង)
– លាប Gel ទៅលើស្បែកដែលមាន ស្នាមផ្លែ (ត្រូវសំអាតបរិវេន ស្នាមជាមុន) ទុកវាចោល ប្រហែលជា ១៥ ទៅ ២០នាទី ។
– អនុវត្តន៍វិធីនេះ ២ ទៅ ៣ ដងក្នុងមួយថ្ងៃ រហូតដល់អ្នកឃើញ ពីលទ្ធផលនៃការកាត់បន្ថយ ស្នាមផ្លែនៅលើស្បែករបស់អ្នក ៕

Leave a Reply

Your email address will not be published. Required fields are marked *