តើគួរធ្វើដូចម្តេច នៅពេលកូនតូចមិនព្រមដេក

បញ្ហា​ដេក​មិន​លក់រ​បស់​កូនតូច មិនមែន​ជា​បញ្ហា​រំខាន​តែ​កូន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​បញ្ហា​រំខាន​ឪពុក​-​ម្តាយ​ទៀតផង​។ មូលហេតុ​អាច មកពី​ការពិបាក​ចូលដេក យល់សប្តិ​អាក្រក់ ឬ​បញ្ហា​ប្រព័ន្ធ​ដកដង្ហើម​ជាដើម​។ ដូចនេះ​យើង​ងាក​មក​មើល​វិធី​ដោះស្រាយ​ទាំងអស់គ្នា​។​

  • ១)​បញ្ហា​ពិបាក​ដកដង្ហើមៈ​​​ក្មេង​ដែល​ស្ថិតក្នុង​វ័យ​ដើរ​តេះតះ ឬ​ធំ​ជាង​នោះ​ច្រើន​តែ​មាន​បញ្ហា​ពិបាក​ចូល​ដំណេក ពីព្រោះ​ពួកគេ​តែងតែ​ចង់​លេង​ហួស​ពេលដែល​ត្រូវ​ចូល​ដេក​។ ដូច្នេះ​ម្តាយ​គ្រប់រូប ត្រូវតែ​មាន​ការ​តឹងរ៉ឹង​រឿង​ពេលវេលា ហើយ​ទម្លាប់​ឲ្យ​កូន​ចូល​ដេក​ទៀង​ពេល វេលាពី​ព្រោះ​កាលណា​កូន​ដេក​បាន​តិច វា​នឹង​នាំទៅរក​បញ្ហា​ផ្នែក​សតិអារម្មណ៍ ដូចជា កង្វល់ ខឹង និង​ខ្លាច​ជាដើម​។ ដូច្នេះ​ស្ត្រី​ជា​ម្តាយ​ អាច​ជួយ​រក​វិធី​ដើម្បី​បញ្ឆោត​ឲ្យ​កូន​ចូល​ដេក ដោយ​ការនិយាយ​រឿង​និទាន មុនពេល​ចូល​ដេក ឬ​នៅ​គ្រាន់​ជា​គ្នា​នឹង​កូន​ពេល​ចូលដេក​ជាដើម​។​
  • ២)​បញ្ហា​កូន​មមើ​ដើរៈ​​​វិធី​ការពារ​ត្រូវធ្វើ​បរិស្ថាន​ក្នុងផ្ទះ​ឲ្យមាន​សុវត្ថិភាព​ជាមុនសិន ពីព្រោះ​យើង​មិនដឹងថា តើ​កូន​ដើរ​មមើរ​នៅ​ថ្ងៃ​ណា​? ហើយ​គួរតែ​ប្រាប់​អ្នក​មើល​ថែរ​ក្មេង ឬ​សមាជិក​គ្រួសារឲ្យ​បានដឹងផង​។​ ​
  • ៣)​បញ្ហា​កូន​ស្រវា​ភ្ញាក់​កណ្តាល​យប់​ជ្រៅៈ​​​ករណី​បែប​នេះ​កើតឡើង បណ្តាលមកពី​ស្រវា​ភ្ញាក់​ក្នុង​អំឡុង​ពេល​ដេកលក់ ជាពិសេស ២-៣ ម៉ោង ដំបូង​បន្ទាប់​ពី​ដេកលក់​។ បញ្ហា​នេះ បង្ក​ការលំបាក​ដល់​ឪពុក​ម្តាយ​យ៉ាងខ្លាំង ពីព្រោះ​កូន​នឹង​មមើរ​មមាយ​និយាយ​មិនដឹង​រឿង ពេល​ខ្លះ​អាច​ភ្ញាក់​ដោយ​មាន​ការភ័យខ្លាច​ផងដែរ​។ វិធី​ដោះ ស្រាយ គឺ​ត្រូវ​សម្លឹង​មើល​កូន​ស្ងាត់ៗ​ដោយ​មិន​ចាំបាច់​ហៅ​កូន​ឲ្យដឹង​ខ្លួន ប៉ុន្តែ​អាច​ជួយ​នាំ​កូន​ត្រឡប់​ឡើងលើ​គ្រែ​វិញ ប្រសិនបើ​មាន​អា ការ​ភ្ញាក់​ភ័យ​ខ្លាច​ត្រូវ​អោប​លួង​កូន​។ បញ្ហា​នេះ​ជា​រឿង​ធម្មតា​របស់​ក្មេង ហើយ​កើត​មាន​ប្រមាណ ៥​ភាគរយ​។ វិធី​បំបាត់​ជា​អចិន្ត្រៃយ៍ គឺ​ទម្លាប់​កូន​ចូល​ដេក ឲ្យបាន​ទៀង​ពេលវេលា​។​
  • ៤)​បញ្ហា​រាំងស្ទះ​ផ្លូវដង្ហើមៈ​​​វា​ជា​បញ្ហា​ខាង​វេជ្ជសាស្ត្រ​មួយ​ដែល​គេ​ហៅថា OSA (Ostruc tive Sleep Apnoea) កើត​បណ្តាលមកពី​បំពង់​ផ្លូវដង្ហើម​ត្រូវ​បិទ​ស្ទះ ដោយ​ក្រពេញ​ម៉ុង​ស៊ី​ល ឬ​អា​ឌី​ណ​យ ពេល​កូន​ដេកលក់​។ អាការ​នេះ រំខាន​ការ​ដេក និង​កាត់បន្ថយ​គុណភាព​នៃ​ដំណេក​របស់​ក្មេង​។ ក្មេង​ដែល​មាន​បញ្ហា OSA នេះ​នឹង​ឆាប់​ហត់ ឈឺ​ក្បាល​រ៉ាំរ៉ៃ និង​មាន​បញ្ហា​ក្នុងការ​សមាធិ​។ ឪពុកម្តាយ អាច​សង្កេត​ដឹង​បាន​តាមរយៈ​ការឃ្លាំមើល​កូន​ពេល​ដេកលក់​។ អាការ​គឺ​ក្មេង​នឹង​ឈប់​ដក ដង្ហើម​ដោយ​អន្លើ ឬ​ដេក​ស្រ​មុក បើ​ឃើញ​មាន​អាការ​បែបនេះ ត្រូវ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​៕

ប្រភព: CEN

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!