វិធីព្យាបាលអស្ចារ្យ…! អ្នកមាន​បញ្ហា​ជង្គង់ និងសន្លាក់​អស់​បារម្ភទៀត​ហើយ

នេះបើយោង​តាម​អ្នក​ជំនាញ ការធ្វើ​ចលនា​ឥរិយាបថ​រាងកាយ​មិនបាន​ត្រឹមត្រូវ ត្រូវបាន​គេចាត់​ទុកជា​មូលហេតុ​ចម្បង​មួយ សម្រាប់​ការវិល​ត្រឡប់​មកវិញ នៃការ​ឈឺសន្លាក់​ និងជើង។ បញ្ហា​ទាំងនេះ ជា​ញឹកញាប់​អាច​នាំឱ្យ​មាន​ផលវិបាក​បន្ថែម​ទៀត ដូច្នេះហើយ អ្នកចាំ​បាច់ត្រូវតែ​ធ្វើអ្វី​គ្រប់យ៉ាង​ដែល​អាច​ធ្វើបាន ដើម្បី​ការពារ​បញ្ហា​ទាំងនេះ​កុំឱ្យកើត​មានឡើង៕

រូបមន្តខាងក្រោមនេះ នឹងជួយ​ឱ្យមាន​ស្ថិរភាពឆ្អឹង និង​សន្លាក់​មាន​ដំណើរ​ការឱ្យល្អប្រសើរ​ជាង​ធម្មតា។

គ្រឿងផ្សំ៖

– ទឹកឃ្មុំ ១ គីឡូក្រាម
– គ្រាប់ linen (ធ្មៃ សម្រាប់បង្កើតជាអំបោះ) ១០ស្លាបព្រាបាយ
– គ្រាប់ល្ពៅ ៥០ក្រាម
– គ្រាប់ល្ង ៥ ស្លាបព្រាបាយ
– ទំពាំងបាយជូរក្រៀម ៣ស្លាបព្រាបាយ
– គ្រាប់ផ្កាឈូករ័ត្ន ៥០ក្រាម
– ស្រូវសាឡី ៥០ក្រាម

ជំហ៊ានដំបូងបង្អស់​ដែល​អ្នក​ត្រូវធ្វើ គឺត្រូវ​យកគ្រឿង​ផ្សំទាំង​អស់​ដាក់នៅ​ក្នុងចាន​ធំមួយ (អាចផ្ទុក​ចំណុះ​វាបាន) លាយវា​ឱ្យបាន​ល្អ រហូត​អ្នកទទួល​បាន​ល្បាយ​ខាប់​សព្វសាច់។ បន្ទាប់មក ផ្ទេរល្បាយ​ចូលទៅ​ក្នុងកែវ​កញ្ចក់​មួយ។

ការប្រើប្រាស់៖

ទទួលទានល្បាយនេះ ១ស្លាប​ព្រាកាហ្វេ មុនពេល​ទទួល​ទាន​អាហារ​ពេលព្រឹក និង​អាហារ​ថ្ងៃត្រង់។ ការ​លាយ​បញ្ចូល​គ្នានេះ មិនត្រឹម​តែជួយ​ពង្រឹង​សន្លាក់ និងសាច់​ដុំបេះដូង​របស់អ្នក​នោះទេ ប៉ន្តែវា​នឹងធ្វើ​ឱ្យប្រសើរ​ឡើងដល់​ការ​បត់បែន​នៃសរសៃចង និងតង់ដុង​របស់អ្នក។ ក្រៅពីនោះ ការរំលាយ​អាហារ​ដែល​លើស​ពីតម្រូវការ វានឹង​ជួយ​បម្លែង​ទៅជា​ថាមពល​រ៉ែដល់​រាងកាយ​ថែមទៀតផង៕
ប្រភព៖ iKnow

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!