វិធីងាយៗធ្វើឲ្យបបូរមាត់ខ្មៅទៅជាស៊ីជម្ពូរ

មានវិធីជាច្រើនដើម្បី ធ្វើឲ្យបបូរមាត់ខ្មៅស្រអាប់ អោយក្លាយទៅជាបបូរមាត់ពណ៏ស៊ីជម្ពូរវិញបាន ដោយមិនចាំបាច់ប្រើគ្រឿងសម្អាង ឬ ការព្យាបាលនោះទេ។ ក្រូចឆ្មារ គឺជាឪសថធម្មជាតិដែលគេតែង តែយកមកព្យាបាលស្នាមខ្មៅជាប់នឹងបបូរមាត់ឲ្យប្រែមកជាពណ៏ស៊ីជម្ពូរយ៉ាងសិចស៊ីវិញ។ ខាងក្រោម នេះជាវិធីបីយ៉ាងដែលប្រើក្រូចឆ្មារមកព្យាបាល បបូរមាត់ខ្មៅ៖

វិធី ទី១
ច្របាច់យកទឹកក្រូចឆ្មារពីរបីដំណាក់ យកមកលាប លើបបូរមាត់មុនពេលគេង។ ព្យាយាមធ្វើបែបនេះ រៀងរាល់យប់មួយទៅពីរខែនឹងទទួលបានបបូរមាត់ព៏ស៊ីជម្ពូរត្រលប់មកវិញ។

 

វិធី ទី២
ចិតក្រូចឆ្មារជាបន្ទះស្តើងៗ ហើយរោយស្ករសបន្តិច រួចយកចំណិតក្រូចនោះមកត្រដុសលើបបូរមាត់។ វិធីនេះ នឹងជួយកម្ចាត់កោសិកាដែលស្លាប់ និងបណ្តះកោសិកាថ្មី។ ព្យាយាមធ្វើបែបនេះរៀងរាល់មួយសប្តាហ៏ បបូរមាត់នឹងត្រលប់មករកសភាពដើមវិញ។
វិធី ទី៣
វិធីចុងក្រោយនេះ ផ្សំសារធាតុ៣យ៉ាង គឺទឹកក្រូចឆ្មារ គ្លីសេរីន និង ទឹកឃ្មុំចំនួនពាក់កណ្តាលស្លាបព្រា លាយឲ្យសព្វ រួចយកទៅលាបលើបបូរមាត់រាល់យប់មុនពេលគេ។ ធ្វើបែបនេះរៀងរាល់ថ្ងៃ រហូតដល់ឃើញលទ្ឋផលវិជ្ជមាន។

Leave a Reply

Your email address will not be published. Required fields are marked *