តើអ្នកមានបញ្ហាក្លិនខ្លួនមែនទេ តោះសាកជាមួយវិធីខាងក្រោមនេះ

មូលហេតុនៃការមានក្លិនខ្លួនមិនជាទីបេតីបណ្តាលមកពីអ័រម៉ូនថេថូស្តឺរ៉ូនរបស់បុរសមានច្រើនជាងស្រ្តីហើយធ្វើអោយក្រពេញញើសនៅតាមក្លៀក និង បរិវេណប្រដាប់ភេទបញ្ចេញ ញើសខុសធម្មតា ។ ​ក្រៅពីនេះបុរសពុំសូវចេះថែទាំខ្លួនប្រាណដូចស្រ្តីផង ទើបក្លាយជាប្រភពក្លិនគួរអោយជៀស ឆ្ងាយតែ ម្តងទៅ ។

ខាងក្រោមនេះ គឺជារូបមន្តរំងាប់ក្លិនខ្លួនពីធម្មជាតិ ។​​

  • ១-សំបកមង្ឃុត : យកសំបកមង្ឃុតស្ងួតមួយភាគ និងទឹកបីភាគដាក់ដាំទឹកបីយកទឹកមួយ ហើយត្រងយកតែទឹកទៅលាយទឹកធម្មតាសម្រាប់ងូត ។ បើមិនដូច្នេះ យកទឹកស្ងោររំងាស់សំបកមង្ឃុតលាបលើក្លៀកទុកចោលមួយស្របក់ ហើយលាងទឹកចេញក៏បាន ។ធ្វើបែបនេះជាប់ៗគ្នាមួយសប្តាហ៍ នឹងរលាយបាត់អស់ក្លិនក្លៀកហើយ ។
  • ២-ដើមបាស : យកដើមបាសស្រស់ (ទាំងដើម ទាំងស្លឹក) ប្រមាណ២ក្តាប់បុកអោយល្អិតលាយជាមួយកំបោរក្រហម ហើយលាបលើក្លៀក ទុកចោល មួយស្របក់ ចាំលាងទឹកចេញ ។ ធ្វើបែបនេះ មួយសប្តាហ៍ នឹងអាចកម្ចាត់ក្លិនក្លៀកបាន ។​​
  • ៣-អំពិលទុំ : ចូរប្រើទឹកអំពិលទុំកក់ខ្លួនជំនួសសាប៊ូនៅពេលងូតទឹក ។ ទឹកអំពិលទុំជួយជម្រុះកោសិកាចាស់ និងកម្ចាត់ចោលភាពអាប់អួរស្មោក គ្រោកដែលជាប្រភពក្លិនក្លៀក ។ ការប្រើល្មៀតលាបក្លៀក ក៏អាចជួយបំបាត់ក្លិនក្លៀកដូចគ្នាដែរ ។
  • ៤-សារជូ : យកសំឡីជ្រលក់ទឹកសារជូ ជូតតាមក្លៀក ដើម្បីកាត់បន្ថយបាត់តេរីដែលបង្កអោយមានក្លិនក្លៀក តែមិនគួរលាបក្រោយពេលកោរ ឬ ដករោមក្លៀកថ្មីទេ ព្រោះបណ្តាលអោយផ្សា ។

ទស្សនាវដ្ដី ខេមរា ឆ្នាំទី០២ លេខ២៤ប្រចាំខែឧសភា ឆ្នាំ ២០០៩

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!