ចេះតែហាត់ប្រាណតែមានដឹងពេលវេលាហាត់ប្រាណ​ល្អបំផុត………

សរីរាង្គ​មនុស្ស​ម្នាក់ៗ មានប្រតិកម្ម​ជាមួយ​ការហ្វឹកហាត់​ខុសៗ​គ្នា នៅពេល​វេលា​នីមួយៗ​ក្នុង​ថ្ងៃ ។ ដូច្នេះ ចូរ​ជ្រើសរើស​លំ​ហាត់ប្រាណ​សមស្រប​ សម្រាប់​ខ្លួនឯង ។ ខាងក្រោម​នេះ ជា​ដំបូន្មាន​អំពី​ពេលវេលា ​ល្អ​បំផុត ដើម្បី​ហាត់ប្រាណ​ផ្អែកលើ​ផលប្រយោជន៍​ ដែល​អ្នក​ចង់​សម្រេច​បានជា​អ្វី ។​ប្រសិន​អ្នក​ហៀ​ប​មានការ​ប្រជុំ​មួយ​ដ៏​តានតឹង​, ចូរ​ហ្វឹកហាត់​មុន​កិច្ចប្រជុំ​នោះ​ លំ​ហាត់​ខ្លី​ជាមួយ​អាំង​តង់​ស៊ី​តេ​មធ្យម ជួយ​សម្រាល​ផ្លូវចិត្ត​តានតឹង ។ តាម​បណ្ឌិត J-Carson Smith ជំនួយការ​សាស្ត្រាចារ្យ​ផ្នែក​ចលនា​វិទ្យា នៅ​សាកលវិទ្យាល័យ Maryland: “​រឿងនេះ​ក៏​ធ្វើ​ឲ្យ​ប្រតិកម្ម​តានតឹង​ក្នុង​ខួរក្បាល​បាត់បង់ ។ អ្នក​នឹងមាន​អារម្មណ៍​ប្រសិទ្ធិភាព​ប្រមាណ ១៥ នាទី ក្រោយពេល​ហាត់ប្រាណ​” ។​មិនចាំបាច់​ត្រូវធ្វើ​ចលនា​ខ្លាំង ឬ លំបាក​, អ្នក​គ្រាន់តែ​ដើរ​ចុះឡើង​, ដកដង្ហើម​, ពត់​ខ្លួនប្រាណ​… គឺអាច​នាំមក​នូវ​អារម្មណ៍​ស្រួលខ្លួន ។
​- ប្រសិន​លំបាក​គេង​, ចូរ​អនុវត្ត​លំ​ហាត់​សមស្រប​មុន​ចូល​គេង​អ្នក​អាច​ឮ​គេ​និយាយថា ហាត់​ធ្ង​នៗ មុនពេល​គេង អាចធ្វើ​ឲ្យ​លំបាក​គេង ។ តែ​តាម​របាយការណ៍​ថ្មី​១​របស់ National Sleep Foundation, អ្នក​ហ្វឹកហាត់​នៅពេលណា​ក៏ដោយ ទោះ​ថ្ងៃ ឬ យប់ សុទ្ធ​តែមាន​ដំណេក​ស្រួល​ជាង អ្នក​ខ្ជិល​ហាត់ប្រាណ ។


​- លំ​ហាត់ Yoga ខ្លី​មួយ នឹង​សមស្រប​ចំពោះ​អ្នកមាន​បញ្ហា​ដំណេក​ការស្រាវជ្រាវ​បង្ហាញថា ហាត់ប្រាណ ៣០ នាទី អាចធ្វើ​ឲ្យ​កើន​គុណភាព​ដំ​ណែ​ក និង​គេង​លក់​លឿន​ជាង ។ តាម​វេជ្ជបណ្ឌិត Barbara Philips នាយក​បន្ទាប់​ពិសោធន៍ របស់​សាកលវិទ្យាល័យ Kentucky នោះ​វិធី​នេះ ក៏​សុវត្ថិភាព​ជាង​ថ្នាំ​គេង​, ពុំ​ត្រឹមតែ​ជួយ​ឲ្យ​គេង​លក់​ស្រួល​ប៉ុណ្ណោះ​ទេ តែ​នៅ​បន្ថយ​អប្បបរមា​ភាព​អស់កម្លាំង នៅ​ព្រឹក​ថ្ងៃ​បន្ទាប់ ។
​- ប្រសិន​ចង់​បង្ហារ​ត្រូវរបួស​, ចូរ​ហាត់​នៅពេល​ព្រលប់​ប្រសិន​អ្នក​ងាយ​ត្រូវ​ទាញ​តឹង​សាច់ដុំ​, ឈឺ​ពឺត ឬ ថ្លោះ​ភ្នែក​គោល​ជើង នោះ​ចូរ​ហ្វឹកហាត់ ក្រោយ​ម៉ោង​ធ្វើការ ។ តាម​បណ្ឌិត Michael Deschenes នៅ​សាកលវិទ្យាល័យ William & Mary, Verginia: “​ចាប់ផ្តើម​ថ្ងៃ​ថ្មី សរីរាង្គ​របស់​អ្នក​អាច​ពុំទាន់​ត្រៀម​សម្រាប់​លំ​ហាត់​ពិតប្រាកដ​, ដូច្នេះ អ្នក​អាច​ងាយ​ត្រូវរបួស​” ។ ដើម្បី​បញ្ចៀស​របួស​, ចូរ​ហាត់​នៅ​ម៉ោង​ប្រមាណ​ពី ៥ ទៅ ៦ ល្ងាច ។
​- ប្រសិន​ចង់​បញ្ចុះទម្ងន់​, ចូរ​ហាត់ប្រាណ​មុនពេល​ស្រស់ស្រូប​អាហារ​ពេលព្រឹក​សរីរាង្គ​របស់​អ្នកសម្រេច​លទ្ធភាព​ដុតបំផ្លាញ​ខ្លាញ់​ខ្ពស់បំផុត នៅពេល​ព្រឹក ។ តាម​ការស្រាវជ្រាវ​១​ថ្មី​នេះ ត្រូវបាន​ប្រកាស​លើ​ទស្ស​នាវ​ដ្តី British Journal Nutrition នោះ​អ្នករត់​ដោយ​ម៉ាស៊ីន​ហាត់ប្រាណ មុនពេល​ទទួលទាន​អាហារ​ព្រឹក នឹង​ដុតបំផ្លាញ​ខ្លាញ់​ច្រើនជាង ២០% ប្រៀប​នឹង​អ្នក​ទទួលទាន​ព្រឹក​មុន ។​តាម​ពួក​អ្នកស្រាវជ្រាវ​អង់គ្លេស​, ហាត់ប្រាណ​ពុំ​ត្រឹមតែ​នាំ​ឲ្យ​បែកញើស​ប៉ុណ្ណោះ​ទេ តែ​នៅ​ធ្វើ​ឲ្យ​ក្រពះ​ទទេ ដុតបំផ្លាញ​ខ្លាញ់​លើស​, ជួយ​បន្ថយ​រង្វង់​ចង្កេះ​, បន្ថយ​បរិមាណ​ជាតិ​ខ្លាញ់​យ៉ាងច្រើន ក្នុង​ឈាម ។ ពួក​អ្នកស្រាវជ្រាវ​ឲ្យ​ដឹងថា ប្រសិន​ទ្រាម​អត់ឃ្លាន​មិនបាន នៅពេល​ព្រឹក នោះ​អាច​ទទួលទាន​នំប៉័ង​អាំង​បន្តិច មុនពេល​ហាត់ប្រាណ ។


​- ប្រសិន​ចង់​ហាត់ពត់​សាច់ដុំ​, ចូរ​ហាត់​ក្រោយ​ពេលបាយ​យប់​ដោយសារ​សីតុណ្ហភាព​ស​រី​រា​ង្គ កើន​នៅ​ចុង​ថ្ងៃ ហេតុនេះ ប្រសិទ្ធភាព​ហ្វឹកហាត់​ខ្ពស់ជាង ។ ភាព​មាំ​របស់​សាច់ដុំ​កើនឡើង​បន្តិច​, សមត្ថភាព​បញ្ជារ​ចលនា​ល្អ​ជាង ហើយ​បរិមាណ​អុកស៊ីហ្សែន​បញ្ជូន​ទៅដល់​សាច់ដុំ​ក៏​កើន ៕
ប្រភព CEN

Leave a Reply

Your email address will not be published. Required fields are marked *