អាហារដែលល្អសម្រាប់អ្នកកំពុងមានបញ្ហាលើសជាតិអាស៊ីត

ឈានចូលដ៏វ័យចាំពី ១៨ឡើងទៅ ប្រសិនបើអ្នកបរិភោគអាហារមិនបានប្រុងប្រយ័ត្ន អ្នកអាចនឹងជួបបញ្ហាលើសជាតិអាស៊ីតជាមិនខាន។ បញ្ហានេះអាចធ្វើឲ្យអ្នកជួបប្រទេះរឿងមួយចំនួនដូចជា ស្ពឹកដៃជើង ឈឺចាប់រាងកាយ ឬឈឺដ៏ដើរមិនរួចតែម្ដង។ ហើយប្រសិនបើអ្នកមានរបួសវិញ គឺមិនងាយនឹងជានោះឡើយ។ ដើម្បីដោះស្រាយបញ្ហានេះ អ្នកអាចធ្វើការទទួលទានអាហារជំនួយវិញ ដោយក្នុងនោះមានដូចជា ៖

១. អាហារដែលសម្បូរទៅដោយសារធាតុ ហ្វាយប័រ
អាហារដែលសម្បូរទៅដោយសារធាតុហ្វាយ មានតួរនាទីដ៏សំខាន់ ក្នុងការកាត់បន្ថយកម្រិតជាតិអាស៊ីតនៅក្នុងរាងកាយអ្នក ជាពិសេសនៅក្នុងប្រព័ន្ធឈាមតែម្ដង។ ការណែនាំពីសាកលវិទ្យាល័យវេជ្ជសាស្រ្ដ Maryland ថានៅពេលដែលរាងកាយអ្នកចាប់យកសារធាតុហ្វាយប័រ វានឹងជួយស្របយកជាតិអាស៊ីតបានយ៉ាងល្អ។ ក្នុងអាហារដែលមានសារធាតុនេះដូចជា ក្រូច ផ្លែប៉ូម ស្ដូប័ររី ការ៉ុត និងត្រសក់ជាដើម។

២. អាហារដែលសម្បូរទៅដោយ វីតាមីន C
អ្នកក៏អាចជ្រើសរើសទទួលទានអាហារដែលសម្បូរទៅដោយ វីតាមីន C ក្នុងការដោះស្រាយបញ្ហានេះដូចគ្នា ។ ក្នុងនោះមានដូចជា ត្របែក ក្រូចឆ្មា ក្រូច ប៉េងប៉ោះ និងបន្លែដែលមានពណ៍បៃតងជាច្រើនទៀត។

ប្រភព៖ ANN

Leave a Reply

Your email address will not be published. Required fields are marked *