ចង់បានស្បែកស្អាតមែនទេ តោះសាកជាមួយផ្លែប៉េងប៉ោះ ពិតជាភ្ញាក់ផ្អើល

ប្រសិន​បើ​ចង់បាន​ស្បែក​ស​ផូរផង់ ម៉ដ្ឋ​ថ្លា ដូច​មនុស្ស​ស្រណុក​មិន​ដែល​ធ្វើការ​ធ្ងន់​នោះ ប៉េងប៉ោះ​អាចជួយ​បាន​ក្នុង​រឿងនេះ ។​ ​​អ្នក​ដែល​ទទួលទាន​ប៉េងប៉ោះ​មួយថ្ងៃ ២-៣ ផ្លែ នឹង​បានទទួល​សារធាតុ​ ​អាហារ​ច្រើន ដែល​អាច​ជួយ​កែរោគ​លើសឈាម ជំនួយ​ភ្នែក បង្កើន​ភាព​ខ្លាំង​ដល់​ប្រព័ន្ធ​ការពារ​រាងកាយ ការពារ​សរសៃឈាម​កក កែរោគ​ឈាម​ចេញ​តាម​ជើង​ធ្មេញ បំបាត់​ទល់លាមក និង​ជួយ​មិន​ឲ្យ​កើត​ផ្ដាសាយ​ងាយៗ ។​​ ​ចំពោះ​ស្ត្រី​ដែល​ចង់បាន​ស្បែក​ស្អាត គ្រាន់តែ​ទទួល​ទាន​ប៉េងប៉ោះ​ជាប្រចាំ​មួយថ្ងៃ ១-២ ផ្លែ នោះ​ស្បែក​នឹង​ស្រស់ថ្លា ផូរផង់ បន្ថយ​ជាំមុខ អាចម៍​រុយ ស្នាម​អុជ​ខ្មៅ ពីព្រោះ​វីតាមីន​ដែល​មាន​សម្បូរបែប ក្នុង​ផ្លែ​ប៉េង​ប៉ោះ នឹង​ជួយ​ទប់ស្កាត់​រ៉ាឌី កាល់​សេរី ដែល​ជា​ភ្នាក់ងារ​បំផ្លាញ​ស្បែក​របស់​យើង ។ ឧស្សាហ៍​ទទួលទាន​ឲ្យបាន​ជាប្រចាំ នោះ​ស្បែក​នឹង​ស្អាត​ផូរផង់ ដូច​តារា​ផ្សាយ​ពាណិជ្ជកម្ម ឲ្យ​គ្រឿងសម្អាង​ជា​មិនខានឡើយ ៕

Leave a Reply

Your email address will not be published. Required fields are marked *