អ្នកកើតជំងឺ​៤​យ៉ាង​នេះដែល​មិន​គួរ​ទទួល​ទាន​ស៊ុតមាន់​

១.​ជំងឺ​សរសៃឈាម​បេះដូងៈ​​តាម​ការស្រាវជ្រាវ​ថ្មី​មួយ​របស់​ពួក​អ្នកវិទ្យាសាស្ត្រ​នៅ​មហាវិទ្យាល័យ Western (​កាណាដា​) បានបង្ហាញ​ថា ការ​ទទួល ទាន​ស៊ុត ៣​គ្រាប់ ក្នុង​មួយ​សប្តាហ៍ អាច​ធ្វើឱ្យ ផ្ទាំង​ច្បាម​នៅ​គែម​សរសៃឈាម​ក្រាស់​ឡើង​។ផ្ទាំង​ច្បាម​នេះ នឹង​បំព្រួញ​លំហ​ខាងក្នុង​សរសៃឈា​ម ធ្វើឱ្យ​ឈាម​ចរាចរ​លំបាក​ជាង បង្ខំ​បេះដូង ត្រូវ​បូម​ខ្លាំង​ជាង និង​នាំឱ្យ​កើន​គ្រោះថ្នាក់​កើត​ជំងឺ​សរសៃឈាម​បេះដូង​និង​ស្ត្រូក​។បន្ថែម​លើ​នោះ ផ្ទាំង​ច្បាម​អាច​បែក​ចេញ កកើត​ជា​ដុំ​កំណក​ឈាម ស្កាត់​ចរន្ត​ហូរ​របស់​ឈាម បង្ក​ជំងឺស្ត្រូក ឬ​ឈឺបេះដូង​។ ក្រៅពីនេះ បរិមាណ​កូ​ឡេ​ស្តេ​រ៉ូល​ខ្ពស់​ក្នុងស៊ុត ក៏​មិន​ល្អ​សម្រាប់​អ្នក​ជំងឺក្រឹន​រឹង​សរសៃឈាម​ដែរ​។​


២.​ជំងឺ​ក្រួស​ប្រមាត់ៈ​​ស៊ុត​មាន់ ជា​អាហារ​មាន​បរិមាណ​ប្រូតេអ៊ីន​យ៉ាងខ្ពស់​។ ដោយសារ​ការ​រំញោច​របស់​គ្រាប់​ក្រួស​យូរថ្ងៃ​ក្នុង​ថង់​ប្រមាត់ បាន​ធ្វើឲ្យ​សមត្ថកិច្ច​កន្ត្រាក់រ​បស់ថង់​ប្រមាត់​របស់​អ្នកជំងឺ នឹង​ខ្សោយ​សន្សឹមៗ ប្រសិនបើ​អ្នកជំងឺ​ទទួលទាន​អាហារ​មាន​បរិមាណ​ប្រូតេអ៊ីន​ខ្ពស់ ដូចជា​ស៊ុតមាន់​។ចំណែកឯ​ផ្លូវ​ពោះវៀន នឹង​បញ្ចោ​ញ​ច្រើន​នូវ​សារជាតិ​ធ្វើឱ្យ​កន្ត្រាក់​ថង់​ប្រមាត់ បណ្តាល​ឱ្យ​ថង់​ប្រមាត់​ដែល​កំពុង​មាន​ជំងឺ ត្រូវ​ធ្វើការ​ហួស​ចំណុះ ហើយ​ផ្តើមចេញពី​នោះ វា​នឹង​កើត​ចេញ​នូវ​អាការៈ​មួយចំនួន ដូចជា ឈឺចាប់ ក្អួតចង្អោរ​…​។​
៣.​រាក​រូសៈ​​មនុស្ស​ជាច្រើន បាន​ចាត់ទុកថា ពេល​រាករូស អ្នកជំងឺ​នឹង​បាត់បង់​ទឹក និង​សារជាតិ​ជីវជាតិ ហេតុ​នេះ​ត្រូវ​បំពេញ​ដោយ​វិធី​ទទួលទាន​ស៊ុតមាន់​ច្រើន​។ ការពិត នេះ​ជា​ទស្សនៈ​ខុសឆ្គង ព្រោះ​ថា​ពេល​កើត​ជំងឺរាក រំអិល​រំលាយ​អាហារ នឹង​បញ្ចេញ​តិចជាង អង់​ហ្ស៊ី​ម​រំលាយ​អាហារ​ត្រូវ​ថយ​ចុះ ហេតុនេះ ការ​ស្រូប​យក​សារជាតិ​ខ្លាញ់​ប្រូតេអ៊ីន និង​ស្ករ​ច្រើន ត្រូវ​ច្របូកច្របល់​។ហេតុនេះ ការបំពេញ​ស៊ុតមាន់ (​អាហារ​សម្បូរ​ប្រូតេអ៊ីន​និង​ជាតិ​ខ្លាញ់​) ឱ្យ​អ្នកជំងឺ ពុំ​ត្រឹមតែ​ធ្វើឱ្យ​បាត់បង់​ប្រសិទ្ធភាព​ប៉ូវ​បំប៉ន​សរីរាង្គ​ប៉ុណ្ណោះ​ទេ តែ​ផ្ទុយ​មកវិញ​វា​នឹង​ធ្វើឱ្យ​ស្ថានភាព​ជំងឺ កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត​។ ដូច្នោះ​ក្នុងអំឡុងពេល​រាក​រូស មិន​ត្រូវ​ឱ្យ​អ្នកជំងឺ​ទទួលទាន​ស៊ុតមាន់​ទេ​។
​៤.​គ្រុ​នក្តៅៈ​​សមាសធាតុ​សំខាន់​របស់​ស៊ុតមាន់ គឺ​សារជាតិ​ប្រូតេអ៊ីន ក្នុងនោះ​សំខាន់​គឺ​ក្រុម​ប្រូតេអ៊ីន​មាន​សមាសធាតុ​សាមញ្ញ និង​ជានិច្ចកាល ស្ថិតនៅក្នុង​ស​ភាពរលាយ ហេតុនេះ​ងាយ​ស្រូប​ចូលទៅក្នុង​សរីរាង្គ ដូច្នេះ​ក្រោយពេល​ទទួល​ទាន វា​នឹង​បង្កើត​បរិមាណ​សីតុណ្ហភាព​យ៉ាងខ្ពស់​។ អាស្រ័យហេតុនេះ ប្រសិន​សរីរាង្គ​កំពុង​ក្តៅ ហើយ​ទទួលទាន​ស៊ុត​មាន់ នឹង​ធ្វើឱ្យ​សីតុណ្ហភាព​កើនឡើង​យ៉ាង​រហ័ស ធ្វើឱ្យ​ស្ថានភាព​គ្រុ​នក្តៅ កាន់តែ​បន្ថែម​ភាព​ធ្ងន់ធ្ងរ ពិបាក​បញ្ចុះ​កម្តៅ​៕​

ប្រភព៖iKnow

Leave a Reply

Your email address will not be published. Required fields are marked *