ពិបាកក្នុងការគេងមែនទេ តោះសាកជាមួយអាហារ៤មុខនេះ

ទោះបី​អ្នក​ចង់​គេង​ស្កប់ ឬ​ត្រូវការ​នឹងន៎​ជាង​សម្រាប់​ការងារ​នោះ​ពពួក​អាហារ​ខាងក្រោម​នេះ​សុទ្ធតែ​ អាចជួយ​អ្នក​សម្រេចបាន​គោលបំណង​របស់ខ្លួន។​

​ចេក​

ចូរ​បំពេញ​ទៅក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​នូវ​ផ្លែ​ចេក​សម្បូរ​ ជីវជាតិ ព្រោះ​គេ​ពុំ​ត្រឹមតែ​ធ្វើ​ឲ្យ​ស្បែក​ស្អាត​បន្ថយ​ភាព​តានតឹង​ប៉ុណ្ណោះ​ទេ តែ​នៅ​ជាវិធីសាស្ត្រ​ជួយ​ឲ្យ​ដំណេក​បាន​លក់​ស្រួល ។ ជាមួយនឹង​សមាសធាតុ​សម្បូរ​ម៉ាញ៉េ​ស្យូ​ម និង​ប៉ូ​តា​ស្យូ​ម ចេក​ជួយ​សម្រួល​សាច់ដុំ ធ្វើ​ឲ្យ​ធូរស្រាល​ការឈឺចាប់ ។ ក្រៅពីនេះ ចេក​ក៏​សម្បូរ Setonin គួរសម​ដែលជា​សារជាតិ​រំញោច​មួយ​ជួយ​ខួរក្បាល​ឲ្យ​ងាយ​លង់លក់​ស្រួល ។ អ្នក​គួរ​ទទួលទាន​មុនពេល​ចូល​គេង​ពី​១-២​ម៉ោង ។​

ស៊ុតមាន់​
ស៊ុតមាន់​មាន​ប្រូតេអ៊ីន​ច្រើន ល្អ​បំផុត​សម្រាប់​សុខភាព និង​ដំណេក​របស់​យើង ។ ស៊ុតមាន់​ក៏​អាច​ប្រឆាំង​តប​ការ​ភើ ក្តៅ ទល់ខ្យល់ ជួយ​ឲ្យ​អ្នក​គេងស្កប់​ជាង​នៅពេល​យប់ ។​

ទឹកដោះគោឆៅ​
ទឹកដោះគោ​ជួយ​ឲ្យ​គេង​លង់លក់​ស្រួល​អាស្រ័យ​ដោយ​សមាសធាតុ​កាល់ស្យូម​ជួយ​ ជំរុញ​ការផលិត mentonin សារជាតិ​ជួយ​បន្ថយ​ភាព​តានតឹងយ៉ាង​ប្រសិទ្ធភាព និង​ស្ថិរភាព​ខួរក្បាល ដើម្បី​ងាយ​គេង​លក់ ។​

គ្រាប់​អាល់​ម៉ុ​ន​
ជាការ​គួបផ្សំ​រវាង​សមាសធាតុ​ទាំងឡាយ​ដូចជា​ម៉ាញ៉េ​ស្យូ​ម និង​ប្រូតេអ៊ីន ជួយ​បន្ថយ​តានតឹង​ឲ្យ​សាច់ដុំ ទន្ទឹម​នោះ​មាន​ប្រសិទ្ធភាព​រុញច្រាន​អាការៈភើ​ក្តៅ ។ ដូច្នេះ​អាល់​ម៉ុ​ន ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ដំណេក​របស់​អ្នក ៕​

ប្រភព៖ iKnow

Leave a Reply

Your email address will not be published. Required fields are marked *