មូលហេតុ​៥​យ៉ាង​ដែលធ្វើ​ឱ្យ​អ្នក​ឈឺចង្កេះញឹកញ៉ាប់

មនុស្ស​ជា​ច្រើន​បាន​ត្អូញត្អែរ​អំពី​ការ​ឈឺចង្កេះ​ជា​រៀងរាល់ថ្ងៃ ។ ពួក​គេ​ព្យាយាម​បត់​ខ្លួន​ទៅ​មក​ដើម្បី​ចង់​ឲ្យ​ស្ថានភាព​នេះ​មាន​ភាព​ធូរស្រាល ហើយ​ភាគច្រើន​ពួក​គេ​ស្តីបន្ទោស​លើ​រឿង​ដែល​ពួក​គេ​មិន​អាច​គ្រប់គ្រង​បាន ។ ទោះជា​យ៉ាងណា ក្តី​ជា​ញឹកញាប់​ពួក​គេ​ប្រហែលជា​ដឹង​ពី​មូលហេតុ​ពិតប្រាកដ ហើយ​មិន​អើពើ ឬ​ពួក​គេ​គិត​ថា​មិន​អាច​ដោះស្រាយ​វា​បាន ។

១-​នៅ​ស្ងៀម
មនុស្ស​ជា​ច្រើន​គិត​ថា​នៅ​ពេល​ដែល​ពួក​គេ​ឈឺចង្កេះ ពួក​គេ​គួរតែ​គេង​លើ​គ្រែ និង​ទុក​ឱ្យ​វា​ជា​សះស្បើយ​ដោយ​ខ្លួនឯង ។ ស្ថានភាព​នេះ​អាច​ត្រឹមត្រូវ​ចំពោះ​ករណី​ឈឺចង្កេះ​ធ្ងន់​មួយ​ចំនួន​ដោយសារ​មានការ​ប៉ះទង្គិច​រាង​កាយ ប៉ុន្តែ​ការ​ឈឺចង្កេះ​ធម្មតា ហើយ​កើតឡើង​រៀងរាល់ថ្ងៃ​អាច​នឹង​ជា​សះស្បើយ​នៅ​ពេល​អ្នកមាន​ចលនា​ខ្លះ​ៗ ។

២-​គ្រឿង​លេង​ម៉ូ​ដ
ស្ត្រី​ជា​ច្រើន​ពាក់​ស្បែកជើង​កែង​ខ្ពស់ និង​ស្ពាយ​កាបូប ធ្ងន់​ៗ​លើ​ស្មា​ជា​រៀងរាល់ថ្ងៃ ។ វា​ប្រហែលជា​រឿង​ចាំបាច់​ចំពោះ​ស្ត្រី​ជា​ច្រើន ប៉ុន្តែ​ការ​ជ្រើសរើស​ម៉ូ​ដ​ទាំងនេះ​អាច​បណ្តាល​ឱ្យ​ពួក​គេ​ឈឺចង្កេះ និង​បញ្ហា​សុខភាព​ផ្សេង​ទៀត ។ ស្បែកជើង​កែង​របស់​នារី​គ្រប់​រូប​គួរតែ​ក្រោម​២​អុ​ី​ង ប្រសិនបើ​ត្រូវការ​ឈរ ឬ​ដើរ​ជា​ប្រចាំ​ថ្ងៃ ហើយ​កាបូប​គួរតែ​មាន​ទម្ងន់​ក្រោម​១០​ផោន​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​កើត​បញ្ហា​ឈឺចង្កេះ ។

៣-​ធ្វើ​ការងារ​នៅ​នឹង​តុ
មនុស្ស​ភាគច្រើន​នា​ពេល​បច្ចុប្បន្ន​នេះ​ចំណាយពេល​វេលា​របស់​ពួក​គេ​នៅ​ក្នុង​ការិយាល័យ និង​អង្គុយ​ធ្វើការ​នៅ​លើ​តុ​រយៈពេល​ប្រហែល​៨​ម៉ោង ឬ​ច្រើន​ជាង​នេះ និង​បន្ទាប់​មក​អង្គុយ​នៅ​ក្នុង​រថយន្ត និង​ពេល​ទៅ​ដល់​ផ្ទះ​អង្គុយ​នៅ​លើ​សា​ឡុ​ង​មើល​ទូរទស្សន៍ ។ ការ​អង្គុយ​ទាំងនេះ​អាច​បង្ក​ឱ្យ​មាន​បញ្ហា​ឈឺចង្កេះ​។

៥-​ខ្សោយ​សាច់ដុំ
សាច់ដុំ​ស្នូល ជា​ពិសេស​សាច់ដុំ​ពោះ និង​សាច់ដុំ​ចង្កេះ ដែល​ជាប់​នឹង​ឆ្អឹងខ្នង​មាន​សារសំខាន់​សម្រាប់​ការ​ទ្រទ្រង់​ដល់​ឆ្អឹង​កង​ខ្នង​។ ប្រសិនបើ​សាច់ដុំ​ទាំងនេះ​ខ្សោយ នឹង​មាន​បញ្ហា​ឈឺចង្កេះ ។ មនុស្ស​គ្រប់​រូប​គួរតែ​ធ្វើ​លំ​ហាត់ប្រាណ​ស្នូល​មួយ​ចំនួន​ឲ្យ​បាន​ទៀងទាត់​ដើម្បី​បញ្ចៀស​បញ្ហា​ឈឺចង្កេះ ។

៥-​ស្ត្រេ​ស
វា​គឺជា​បញ្ហា​មួយ​ដែល​គ្រប់​គ្នា​សុទ្ធតែ​ដឹង​ថា ភាព​តានតឹង​អាច​ប៉ះពាល់​អវិជ្ជមាន​ដល់​សុខភាព​របស់​បុគ្គល​ម្នាក់​តាម​វិធី​ជា​ច្រើន ។ ទោះជា​យ៉ាងណា​ក្តី ស្ត្រេ​ស​អាច​បណ្តាល​ឱ្យ​ឈឺចាប់​ក្នុង​រាង​កាយ​ផង​ដែរ ប្រសិនបើ​មិន​បាន​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ ។ អ្នក​គួរតែ​មាន​វិធី​មួយ​ចំនួន​ដើម្បី​បំបាត់​ភាព​តានតឹង​ជា​រៀងរាល់ថ្ងៃ មិន​ថា​វា​ជា​ការ​ដើរ​រយៈពេល​១០​នាទី ឬ​ការ​ធ្វើ​សមាធិ​រយៈពេល​មួយ​ម៉ោង មនុស្ស ម្នាក់​ៗ​នឹង​មាន​វិធី​ផ្ទាល់ខ្លួន​ក្នុង​ការ​ជួយ​ឱ្យ​ពួក​គេ​បំបាត់​ភាព​តានតឹង និង​ការ​រស់នៅ​កាន់តែ​ប្រសើរ​ឡើងជា​រៀងរាល់ថ្ងៃ ៕

ប្រភព៖ FB

Leave a Reply

Your email address will not be published. Required fields are marked *