ដឹងទេ!​ផឹក​ស្រា​មុខ​​ក្រហម​ ​ប្រឈម​នឹងជំងឺ​ ២ ប្រភេទ

ជួយ Share អោយអ្នកផឹកក្រហមដឹងផង៖ ដឹងទេ!​ផឹក​ស្រា​មុខ​​ក្រហម​ ​ប្រឈម​នឹងជំងឺ​ ២ ប្រភេទ

បើ​យោង​តាម​លោក​បណ្ឌិត Nguye Duy Thinh (ជា​អ្នក​ជំនាញ​ជីវវិទ្យា និងផ្នែក​ចំនី​​អាហារ​នៃ​មហាវិទ្យាល័យ ហានណូយ​) បាន​ពន្យល់​ថា មនុស្ស​មួយ​ចំនួន​ដែល​មាន​រោគ​សញ្ញា​ពណ៌​ក្រហម​នៅ​តាម​កញ្ចឹងក ឬនៅ​លើ​មុខ​ មាន​ន័យ​ថា​សសៃ​ឈាម​កំពុងតែ​ត្រូវ​បាន​ប្រមូល​ផ្តុំ​ទៅ​ដោយ​ជាតិ​ស្រវឹង​ខ្ពស់​បំផុត។ ដំណាក់​កាល​នេះ​អ្នក​គួរ​តែ​ឈប់​ទទួល​ទានគ្រឿង​ស្រវឹង​បន្ត​ទៀត ព្រោះ​វា​អាច​បណ្តោល​មក​ពី​ការ​បង្ក​ជំងឺ​ ២ ប្រភេទ។

ងាយ​នឹង​កើត​ជំងឺ​ថ្លើម
ការ​ទទួល​ទានគ្រឿង​ស្រវឹង​បណ្តោល​ឱ្យ​ប៉ះ​ពាល់​ដល់​ថ្លើម នេះ​ជា​ផ្នែក​មួយ​ដែល​បង្ក​ឱ្យ​មាន​ជំងឺ​កើន​ឡើង និង​អាច​ធ្វើ​ឱ្យ​ស្លាប់​មក​ពី​ជំងឺ​ថ្លើម។ អ្នក​ទទួល​ទាន​គ្រឿង​ស្រវឹងច្រើន​ នឹង​ទទួល​ទាន​រយៈ​ពេល​យូរ​ឆ្នាំ​អាចមាន​ផលវិបាក​ធ្ងន់​ធ្ងរ​បំផុតនៅ​លើ​ថ្លើម។ ភាគច្រើន​ដែល​គេ​តែង​តែ​ឃើញ​កើត​មាន​ឡើង​គឺ​ជំងឺ​ក្រិន​ថ្លើម​រ៉ាំរ៉ៃ។ សញ្ញា​នៃ​ជំងឺ​នេះ​គឺ​ធ្វើ​ឱ្យ​អ្នក​ជំងឺ​ចង់​ក្អួត, ហើម​សន្លាក, ឈឺពោះ, ហត់​អស់​កំលាំង។ គ្រឿង​ស្រវឹង​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​ទី​ពីរ​នៃ​ជំងឹ​ក្រិន​ថ្លើមប្រភេទ B ។ អ្នក​ជំងឺ​នេះ​ភាគ​ច្រើន​អាច​ស្លាប់​ដោយ​សារការ​ហូរ​ឈាម​ក្រពះ, ពោះ​វៀន, ជំងឺ​រីង​រៃ, មហារីកថ្លើម​ធ្ងន់​ធ្ងរ។

សម្ពាធ​ឈាមងាយ​នឹង​ឡើង​ខ្ពស់
ក្រុម​អ្នក​ស្រាវ​ជ្រាវ​នៃ​សាកលវិទ្យាល័យ​ជាតិ​ (ប្រទេសកូរ៉េ​ខាងត្បូង) បាន​ប្រមូល​ទិន្នន័យ​ពី​មនុស្ស ១,៧០០ នាក់ ហើយ​បាន​រកឃើ្​ថា​មនុស្ស​ជា​ញឹក​ញាប់​មាន​មុខ​ពណ៌​ក្រហម​ក្រោយ​ពេលផឹក​គ្រឿង​ស្រវឹង​ទំនង​ជា​មាន​សម្ពាធ​ឈាម​ខ្ពស់​ជាងអ្នក​ធម្មតា ២,២៧ ដង។ មនុស្ស​មាន​មុខ​ក្រហម​ពេល​ទទួល​ទាន​គ្រឿង​ស្រវឹង និង​ញ៉ាំ​ការ៉េម​ជា​ញឹក​ញាប់​អាច​មាន​ហានិភ័យ​នៃសម្ពាធឈាម​កើន​ឡើង​ខ្ពស់​ជាង​អ្នក​ដទៃ។

ខាង​ក្រោម​នេះ​គឺ​ជា​អនុសាសន៍​មួយ​ចំនួន​សម្រាប់​អ្នក​ទទួល​ទាន​គ្រឿង​ស្រវឹង​ច្រើន៖
កុំ​ងូត​ទឹក​ភ្លាមៗ​បន្ទាប់​បី​ស្រវឹង៖ ព្រោះ​វា​ធ្វើ​ឱ្យ​មាន​លំហូរនៃបរិមាណ​ជាតិ​ស្ករ​ដ៏​ច្រើន​នៅ​ក្នុងរាង​កាយ ហេតុនេះ​ការ​កាត់​បន្ថយ​បរិមោណ​នៃ​ជាតិ​ស្ករ​ក្នុងឈាម​នាំ​ឱ្យ​មាន​បញ្ហា​រំញោច, ការ​ទទួល​កំដៅ​មិន​គ្រប់​គ្រាន់​អាច​ធ្វើ​ឱ្យ​ដាច់​សសៃ​ឈាមខួរ​ក្បាល, សសៃឈាម​បេះ​ដូង​ត្រូវ​ចុះ​ថយ។
កុំ​ពិសា​គ្រឿង​ស្រវឹង​មុន​ពេល​មិន​ទាន់​ហូប​អាហារ៖ នៅ​ពេល​ឃ្លាន​បរិមាណ​ទឹក​អាស៊ីត​នៅ​ក្នុង​ក្រពះ​បាន​កើន​ឡើង រួម​បញ្ចូល​ទាំង​ជាតិ​អាកុល​នៅ​ក្នុង​ស្រាបៀរ​នឹង​ធ្វើ​ឱ្យ​អ្នក​កាន់តែ​ធ្វើ​ឱ្យ​ក្រពះ​មិន​ស្រួល។
កុំ​ផឹក​តែ​ភ្លាម​ៗ​ក្រោយ​ពី​ទទួល​ទាន​គ្រឿង​ស្រវឹង៖ សមាសភាគ​អាច​ធ្វើ​ការ​ច្រោះ​ជាតិ​ស្រវឹង​នៅក្នុង​ស្រពេះ​យ៉ាង​ឆាប់​រហ័ស និង​បង្ក​ឱ្យមាន​ការ​ខូច​ខាតដល់​ក្រពះ​ថែម​ទៀត៕

ប្រភព៖ khmerpropey.com

Leave a Reply

Your email address will not be published. Required fields are marked *