សញ្ញាទាំង៧យ៉ាងដែលបញ្ជាក់ថាគាត់ចង់រៀបការជាមួយអ្នក

តើអ្នកមានទំនាក់ទំនងស្នេហាមួយរយៈពេលហើយមែនទេ? អ្នកគិតថាវាគួរតែដល់ពេលដែលមិត្តប្រុសអ្នកត្រូវសុំអ្នករៀបការហើយមែនទេ។ អ្ន​កអាចនឹ​ងកំពុង​តែគិ​តថា “តើគា​ត់ចង់រៀប​ការជាមួយខ្ញុំដែរឬក៏​​អត់ទេ?” ចំងល់​នេះនៅតែមានក្នុងចិត្តរបស់អ្នករៀងរាល់ថ្ងៃ! អ្នកមិនចាំបាច់បា​​រម្មណ៍ទៀត​នោះទេបញ្ជី​នៃសញ្​ញា​ខាងក្រោមនេះ​​អាច​ជួយអ្ន​កបានប្​រសើរជា​ងមុនក្នុងការឆ្លើយសំនួរដ៏សំខាន់នេះ៖ គាត់ណែនាំអ្នកឲ្យគ្រួសាររបស់គាត់ស្គាល់ ប្រសិនបើមិត្តប្រុសអ្នកនាំអ្នកទៅផ្ទះរបស់គាត់ហើយណែនាំអ្នកឲ្យស្គាល់គ្រួសាររបស់គាត់ នោះវាគឺជាជំហាដ៏ធំមួយ។ បុរ​សដែ​លនាំមិត្ត​ស្រីរបស់ខ្លួនទៅផ្ទះគឺបានន័យថាគាត់ប្រាកដប្រជាជាមួយអ្នកហើយ។ ហើយ​ប្រសិនបើ​គ្រួសាររបស់គាត់​ទទួល​ស្វា​គ​ម​ន៍​​អ្នកទៀត​នោះ វាគឺជាសញ្ញាដែលប្រាប់​ថាអ្នកដើរត្រូវផ្លូវហើយ ​ហើយ​គាត់ក៏​ប្រាកដប្រជាជាមួយអ្នកដែរ។ ​​​ គាត់មិនដែលយកអ្នកទៅលាក់ទុក ពេលខ្លះក្នុងទំនាក់ទំនងស្នេហាបុរសៗលាក់បាំងមិត្តស្រីរបស់គាត់ពីពិភពលោកខាងក្រៅ វាមិនមែនជាសញ្ញាដែលល្អទាំងអស់នោះទេ ប៉ុន្តែប្រសិនបើគាត់ណែនាំអ្នកទៅកាន់មិត្តភក្តិ ក្រុមគ្រួសារ មិត្តរួមការងារ

Read more