គន្លិះ ៤ យ៉ាងមិនធ្វើឱ្យឈឺក្បាលសុដន់ពេលបំបៅកូន

១.បន្ថយការបំបៅនៅពេលខ្លះ
គួរឱ្យកូនបន្ថយការបៅដោះនៅពេលមានអារម្មណ៍ឈឺក្បាលសុដន់ ឬឱ្យផ្អាកការបំបៅដោះតែម្ដងនៅពេលមានអាការឈឺចាប់ រហូតដល់ជាសះស្បើយ ចាំបន្ដឱ្យកូនបៅទៀត នេះក៏បានបន្ថយការឈឺចាប់បានផងដែរ ។

២.ឱ្យកូនបៅទឹកដោះឱ្យចេញ
ប្រសិនបើមានការឈឺចាប់ក្បាលដោះ អ្នកម្ដាយមិនគួរឱ្យកូនបៅដោះញឹកញយទេ ព្រោះខ្លាចឈឺចាប់កាន់តែខ្លាំងឡើង ក៏ប៉ុន្ដែប្រសិនបើកូនបានបៅរហូតមានទឹកដោះចេញហើយ នោះការឈឺចាប់ក៏អាចកាត់បន្ថយបានច្រើន ព្រោះថាទឹកដោះកាន់តែហូរកាន់តែបន្ថយការឈឺចាប់ប្រសើរឡើង នោះអាការឈឺចាប់នឹងមានតិចបំផុត ។

៣.ច្របាច់ដោះឱ្យចេញទឹកដោះមុនឱ្យកូនបៅ
ការដែលឱ្យអ្នកម្ដាយច្របាច់ដោះឱ្យចេញទឹកដោះមុនបំបៅកូននោះ ដើម្បីឱ្យការឈឺចាប់ដោយសារការប៊ឺតយកទឹកដោះរបស់កូន​មានតិចតួច ព្រោះបើទោះជាអ្នកម្ដាយកំពុងឈឺចាប់ ឬមិនឈឺក្បាលសុដន់ក្ដី ក៏អាចជួយបន្ថយការឈឺចាប់បាន ហើយវិធីនេះពិតជាល្អបំផុតក្នុងការធ្វើឱ្យប្រព័ន្ធឈាមនៅជុំវិញក្បាលដោះដំណើរការបានល្អ ។

៤.កំណត់ពេលបំបៅដោះកូន
ប្រសិនបើយល់ល្អគួរតែឱ្យកូនបៅដោះក្នុងរយៈពេល ២ ម៉ោងម្ដង ឱ្យបៅលើសពីនេះបានតែ ល្កិកណាអ្នកម្ដាយងាយស្រួលក្នុងការបំបៅ ។ ការឱ្យកូនបៅដោះដោយកំណត់ពេលវេលាជាក់លាក់ នេះប្រពេញទឹកដោះនឹងធ្វើការបានល្អ ហើយមិនសូវទេវនាដោយសារការឈឺចាប់ ។

Leave a Reply

Your email address will not be published. Required fields are marked *