ចង់បញ្ចុះទម្ងន់មែនទេ តែខ្មៅនិងតែបៃតងអាចជួយបាន

តែ​ជា​ភេសជ្ជៈ​ទូទៅ​និង​កាន់តែ​ត្រូវបាន​មនុស្ស​ជាច្រើន​និយម​ចូលចិត្ត ។ ទទួលទាន​តែ​ពុំ​ត្រឹមតែ​ជួយ​អ្នក​ឲ្យ​ភ្លឺស្វាង​ប៉ុណ្ណោះ​ទេ តែមាន​ប្រយោជន៍​សម្រាប់​សុខភាព និង​មាន​ប្រសិទ្ធិភាព​បញ្ចុះទម្ងន់ ។ ខាងក្រោម​នេះជា​ប្រសិទ្ធភាព​បញ្ចុះទម្ងន់​របស់​តែ​បៃតង និង​តែ​ខ្មៅ ។


​-តែ​បៃតង​តែ​បៃតង​មាន​ផ្ទុក polypherol, catechir, caffeine និង វីតាមីន C… វា​អាច​រារាំង​ការ​ស្រូប​យកជាតិ​ខ្មាញ់​, ស្ករ​… ត្រូវ​បំបែក​បំផ្លាញ និង​ដុតបំផ្លាញ​ជាតិ​ខ្មាញ់ ។ ទទួលទាន​តែ​បៃតង​ជាប្រចាំ អាចជួយ​អ្នក​បញ្ចុះទម្ងន់​ប្រសិទ្ធិភាព និង​មាន​រូបរាង​រៀវ​ស្រ​ឡូ​ន ។​ ទទួលទាន​តែ​បៃតង​១​ពែង ក្រោយ​ពេលបាយ​យប់ អាច​ទប់ស្កាត់​ការកើនឡើង​បរិមាណ​ស្ករ​ក្នុង​ឈាម និង​បន្ថយ​ការ​ផ្តុំ​ខ្លាញ់។​តែ​បៃតង អាចធ្វើ​ឲ្យ​ថយចុះ​បរិមាណ​ខ្លាញ់​ក្នុង​ឈាម​, ច្រោះ​សម្រាំង​, កម្ចាត់​ជាតិពុល​ក្នុង​សរីរាង្គ ជួយ​ឲ្យ​អ្នកមាន​ស្បែក​ភ្លឺ​ថ្លា និង​សរីរាង្គ​មាំមួន ។ ជាងនេះទៀត តែ​បៃតង​អាច​បញ្ចុះ​សម្ពាធ​ឈាម និង​កូ​ឡេ​ស្តេ​រ៉ូ​ល ។​ ចំពោះ​អ្នក​លើស​ទម្ងន់​, ធាត់ តែ​បៃតង​ជា​ភេសជ្ជៈ​១ គួរ​ទទួលទាន​ប្រចាំថ្ងៃ ។ តែ​អ្នក​ដាច់ខាត​មិនត្រូវ​ទទួលទាន​តែ​បៃតង​ពេល​ឃ្លាន ព្រោះ​ពេលនោះ តែ​បៃតង​នឹងធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​រមួល​ពោះ​, វិលមុខ​, ងងឹតមុខ ។ អ្នក​ក៏​មិនត្រូវ​ទទួលទាន​ភ្លាមក្រោយ​ពេលបាយៈ សារជាតិ Tanin ក្នុង​តែ​បៃតង​មានលទ្ធភាព “​កម្ចាត់​ដែក​”, សរីរាង្គ​នឹងមិន​អាច​ស្រូបយក​អស់​សារជាតិ​ជីវជាតិ​ក្នុង​ឈាម​។ ប៉ុន្តែ អ្នក​មិនត្រូវ​ទទួលទាន​តែ​បៃតង គឺ​អ្នក​កំពុង​រងរបួស​ក្រពះ ។ ដើម្បី​បញ្ជៀ​ស​គេង​មិន​លក់ នោះ​គ្រប់ៗ​គ្នា​មិនគួរ​ទទួលទាន​តែ​បៃតង មុនពេល​ចូល​គេ ។

​-តែ​ខ្មៅ​តែ​ខ្មៅ​មាន​ផ្ទុក Caffeine និង Theaflavin ដ៏​ច្រើន ដូច្នោះ វា​ពុំ​ត្រឹមតែ​អាចជួយ​បញ្ចុះទម្ងន់​បាន​ប៉ុណ្ណោះ​ទេ តែ​នៅ​ជយ​យក​ម្តៅ​សរីរាង្គ និង​រុញ​លឿន​ការ​បំប្លែង​សារជាតិ។ សារជាតិ Caffeine អាច​បំប្លែង​ជាតិ​ខ្លាញ់​, ធ្វើ​ឲ្យ​ថយចុះ​កម្រិត​ជាតិ​ខ្លាញ់​ក្នុង​ឈាមជំរុញ​បត់ជើងតូច​ស្រួល​, រំញោច​តម្រងនោម​, ពង្រីក​សរសៃឈាម និង​កម្ចាត់​បរិមាណ​ទឹក​សល់​ចេញពី​សរីរាង្គ។​ ​ជាងនេះទៀត តែ​ខ្មៅនៅ​អាច​រំញោច​ការបញ្ចេញ​ជាតិ​រំអិល​ក្រពះ និង​ជំរុញ​ដំណើរការ​រំលាយ​អាហារ ។ ស្ត្រី​អាច​បន្ថែម​ខ្ញី​បន្តិច​ទៅក្នុង​ទឹកតែ ដើម្បី​តែ​ប្រែ​ឲ្យ​ប្រសើរ​ការ​បំប្លែង​សារជាតិ។ ប៉ុន្តែវា​ពុំមែន​សមស្រប​សម្រាប់​គ្រប់គ្នាទទួលទាន​មាន​ខ្ញី​ច្រើនពេក​ទេ។ តែ​ខ្មៅ​សមស្រប​បំផុត សម្រាប់​ទទួលទាន​ពេល​ព្រឹក។ ប្រៀប​ជាមួយ​តែ​បៃតង​វិញនោះ​តែ​ខ្មៅ​អាច​ទប់ស្កាត់​ជំងឺ​សរសៃឈាម​ដូង ៕
ប្រភព៖ iKnow

Leave a Reply

Your email address will not be published. Required fields are marked *