ប្រយោជន៍​ដ៏​អស្ចារ្យ​នៃ​ការ​ផឹក​កាហ្វេ​បៃតង

តើ​អ្នក​ធ្លាប់​គិត​ថា​ចង់​សាកល្បង​កាហ្វេ​បៃតង​ដែល​អ្នក​ឃើញ​នៅ​ផ្សារ​ទំនើប​ដែរ​ឬទេ? កាហ្វេ​បៃតង​មាន​អាហារូបត្ថម្ភនិង​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ជា​ច្រើន។ ខាងក្រោម​នេះ​ជា​អត្ថប្រយោជន៍​ចំនួន​បួន​ដែល​អ្នក​គួរតែ​ទទួលទាន​កាហ្វេ​បៃតង​ជា​រៀងរាល់ថ្ងៃ ៖

១-​ជួយ​កាត់​បន្ថយ​បញ្ហា​លើសឈាម
អ្នក​ដែល​មាន​សម្ពាធ​ឈាម​ខ្ពស់​អាច​ប្ដូរ​ពី​ការ​ទទួលទាន​កាហ្វេ​ខ្មៅ​មក​កាហ្វេ​បៃតង​វិញ​។ ការ​សិក្សា​បាន​បង្ហាញ​ថា​អាស៊ីត
chlorogenic (CGA) នៅក្នុង​គ្រាប់​កាហ្វេ​បៃតង​មាន​សមត្ថភាព​ក្នុង​ការ​កាត់​បន្ថយ​សម្ពាធ​ឈាម។ ជាតិ​អាស៊ីត​នេះ​ត្រូវ​បាន​បាត់បង់​
នៅ​ពេល​គ្រាប់​កាហ្វេ​ត្រូវ​បាន​លីង ។ ដូច្នេះកាហ្វេ​ខ្មៅ​ដែល​អ្នក​ទទួលទាន​ជា​ធម្មតា​មិន​មាន​ប្រសិទ្ធភាព​ដូច​កាហ្វេ​បៃតង​នេះ​ទេ ។

២-​ជួយ​សម្រក​ទម្ងន់
ប្រសិនបើ​អ្នក​ចង់បាន​រាង​ស្ល៊ីម សូមកុំ​មើល​រំលង​តែ​បៃតង។ ការ​សិក្សា​ធ្វើ​ឡើង​នៅ​ក្នុង​ឆ្នាំ ២០០៦ បាន​បង្ហាញ​ថា កាហ្វេ​បៃតង​អាច​ទប់ស្កាត់​ការប្រមូលផ្តុំ​ជាតិ​ខ្លាញ់​នៅ​ក្នុង​រាង​កាយ​។ ដូច្នេះ​កាហ្វេ​នេះ​មាន​ប្រជាប្រិយភាព​យ៉ាង​ឆាប់រហ័ស​ចំពោះ​អ្នក​ដែល​ចង់​សម្រក​ទម្ងន់។

៣-​ពោរពេញ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម
គ្រាប់​កាហ្វេ​បៃតង​នេះ​គឺ​សម្បូរ​ទៅ​ដោយសារ​ជាតិ​ប្រឆាំង​អុកស៊ីតកម្មដែល​វា​នឹង​បាត់បង់​នៅ​ពេល​គេ​លីង។

៤-​ប្រយុទ្ធ​ប្រឆាំង​ជាតិ​ស្ករ​ក្នុង​ឈាម
កាហ្វេ​បៃតង​អាច​នឹង​មាន​ប្រយោជន៍​បន្ថយ​ការ​កើនឡើង​ជាតិ​អាំង​ស៊ុ​យ​លី​ន​ចំពោះ​អ្នក​ដែល​មាន​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់។ ការ​សិក្សា​មួយ​បាន​បង្ហាញថា វត្តមាន​អាស៊ីត CGA ក្នុង​កាហ្វេ​បៃតង​មាន​ប្រសិទ្ធភាព​អវិជ្ជមាន​ក្នុង​ការ​ដឹក​ជញ្ជូន​ជាតិ​ស្ករ​ក្នុង​រាង​កាយ​របស់​មនុស្ស ៕


ប្រភពៈ កោះសន្តិភាព ( ថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០១៧)

error: Content is protected !!