ប្រយ័ត្ន …​ កើតជំងឺហឺតដោយសារស្រ្បៃជូតសម្អាត

វេជ្ជបណ្ឌិតជំនាញប្រព័ន្ធផ្លូវដង្ហើមនៅប្រទេសអាល្លឺម៉ង់បានដាស់តឿនថា ស្រ្បៃដែលប្រើដើម្បីសម្អាតកញ្ចក់គ្រឿងសង្ហារិម និង ស្រ្បៃក្រអូបសម្រាប់បំបាត់ក្លិន នៅក្នុងបន្ទប់មានសារធាតុ គ្រោះថ្នាក់ចំពោះប្រព័ន្ធផ្លូវដង្ហើម និង ធ្វើអោយកើតជំងឺហឺត ។ ក្រៅពី នេះតាមការសិក្សារបស់អ្នកជំនាញនៅអឺរ៉ុបចង្អុលបង្ហាញថា បើសិនជាប្រើស្រ្បៃដូចដែលបានរៀបរាប់នេះលើសពី ៤ ដងក្នុង មួយសប្តាហ៍ នឹងបង្កើនភាពគ្រោះថ្នាក់ដល់ទៅ ២ដង ។ តាមការសិក្សាពីបុរស-ស្រ្តីចំនួន ៣.៥០០ នាក់ ដែលមានអាយុចន្លោះ ពី ២០-៤៤ ឆ្នាំ នៅក្នុង ១០ ប្រទេសនៃទ្វីបអឺរ៉ុប បុរស-ស្រ្តីទសងអស់នេះពុំមាននរណាកើតជំងឺហឺតទេ ប៉ុន្តែនៅពេលសាក ល្បងប្រើ ស្រ្បៃសម្អាតញឹកញាប់ និង ច្រើនប្រភេទ ធ្វើអោយគេមានបញ្ហាចំពោះប្រព័ន្ធផ្លូវដង្ហើម និង កើតជំងឺហឺត ហើយអ្នក ជំនាញកំពុងតែស្វែងរកមូលហេតុមិន ទាន់ឃើញថា តើគ្រោះថ្នាក់ទាំងនេះបណ្តាលមកពីសារធាតុគីមីប្រភេទមួយណាអោយ ប្រាកដដែលមាននៅក្នុងស្រ្បៃនៅឡើយ ៕
ទស្សនាវដ្ដី ប្រជាប្រិយឆ្នាំទី១៣ លេខ៣៩៧ ២១-៣០ កញ្ញា ឆ្នាំ ២០០៧

Leave a Reply

Your email address will not be published. Required fields are marked *